ឪកាសការងារជាមួយសមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា
មន្រ្តីគ្រប់គ្រងគម្រោង Land Access and Protection of Natural and Indigenous Resources (LAPNIR)
អ៊ីម៉ែល៖ info@ciwacambodia.org | លេខទូរស័ព្ទ៖ (+855) 85 811 808 | ទីតាំង៖ ភ្នំពេញ និងតាមបណ្ដាខេត្ត
អំពីគោលបំណងជ្រើសរើសមន្រ្តីគ្រប់គ្រងគម្រោង៖
ដើម្បីដឹកនាំ គ្រប់គ្រង សម្របសម្រួលការអនុវត្តសកម្មភាពគម្រោងរបស់ ស.ស.ជ.ក ដើម្បីធានាឱ្យ បាននូវគុណភាព និងប្រសិទ្ធភាពទៅលើការចងក្រងស្មារតីសាមគ្គីភាព ចំនេះដឹង សមត្ថភាព សេដ្ឋកិច្ច និងសម្លេងរួមគ្នារបស់ស្រ្ដី ក្មេងស្រី និងសហគមន៍ជនជាតិដើមភាគតិច។
មន្រ្តីគម្រោងអភិវឌ្ឍន៍ និងអភិរក្សសហគមន៍ជនជាតិដើមភាគតិចដោយនិរន្តរភាព
អ៊ីម៉ែល៖ info@ciwacambodia.org | លេខទូរស័ព្ទ៖ (+855) 85 811 808 | ទីតាំង៖ ខេត្តមណ្ឌលគិរី
អំពីគោលបំណងជ្រើសរើសមន្រ្តីគម្រោង៖
ដើម្បីគ្រប់គ្រង និងសម្របសម្រួលការអនុវត្តសកម្មភាពគម្រោងរបស់ ស.ស.ជ.ក ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពទៅលើការចងក្រងស្មារតីសាមគ្គីភាព ចំនេះដឹង សមត្ថភាព សេដ្ឋកិច្ច និងសម្លេងរួមគ្នារបស់ស្រ្ដីជនជាតិដើមភាគតិចនៅកម្ពុជា។
មន្រ្តីគម្រោងពង្រឹងបណ្តាញ និងសិទ្ធិអំណាចស្រ្ដីជនជាតិដើមភាគតិច
អ៊ីម៉ែល៖ info@ciwacambodia.org | លេខទូរស័ព្ទ៖ (+855) 85 811 808 | ទីតាំង៖ ភ្នំពេញ និងតាមបណ្ដាខេត្ត
អំពីគោលបំណងជ្រើសរើសមន្រ្តីគម្រោង៖
ដើម្បីគ្រប់គ្រង និងសម្របសម្រួលការអនុវត្តសកម្មភាពគម្រោងរបស់ ស.ស.ជ.ក ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពទៅលើការចងក្រងស្មារតីសាមគ្គីភាព ចំនេះដឹង សមត្ថភាព សេដ្ឋកិច្ច និងសម្លេងរួមគ្នារបស់ស្រ្ដីជនជាតិដើមភាគតិចនៅកម្ពុជា
អំពីគោលការណ៍ក្របសីលធម៌៖
សមាគមស្រ្ដីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) មិនអនុញ្ញាតអោយបុគ្គលមានជាប់ពាក់ព័ន្ធជាមួយបទល្មើស និងការបៀតបៀននានា (ករណីលើកលែង ចំពោះការការពារសិទ្ធិជនជាតិដើមភាគតិច ឬការការពារខ្លួន) បម្រើការងារនៅក្នុងសមាគមឡើយ ដូចចំនុចរៀបរាប់ខាងក្រោម៖
មិនប្រព្រឹត្ត និងជាប់ពាក់ព័ន្ធជាមួយការបៀតបៀន កេងប្រវ័ញ្ញ និងជួញដូរកុមារ
មិនប្រព្រឹត្ត និងជាប់ពាក់ព័ន្ធជាមួយការទិញ និងលក់ដីរបស់សហគមន៍ខុសច្បាប់
មិនប្រព្រឹត្ត និងជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ ចោរកម្ម ប្រើប្រាស់គ្រឿងញៀន និងឃាតកម្ម
មិនប្រព្រឹត្ត និងជាប់ពាក់ព័ន្ធជាមួយសម្ព័ន្ធភាពផ្លូវភេទដោយបង្ខំលើស្រី និងកុមារ
មិនពាក់ព័ន្ធ និងប្រព្រឹត្តអំពើហឹង្សាលើស្រ្ដី និងកុមារ
មិនពាក់ព័ន្ធ និងប្រព្រឹត្តការបៀតបៀនកេរ្ត៍ខ្មាសអ្នកដទៃ
មិនពាក់ព័ន្ធ និងប្រព្រឹត្តករណីលួច ឬមិនយកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិស្ថាប័ន
មានអាកប្បកិរិយាមិនគោរពក្រុមការងារ ក្រុមគោលដៅ ប្រកាន់វណ្ណ បក្សពួក និងរើសអើង។ល។