មុខតំណែង | អ្នកហាត់ការ ផ្នែកពត៍មានវិទ្យា (Part-time) |
កម្រិត និងកាំប្រាក់ | នៅក្នុងកុងត្រាបុគ្គលិកប្រចាំឆ្នាំ ២០២៤ |
ប្រភេទកិច្ចសន្យា | កិច្ចសន្យាបុគ្គលិកប្រចាំឆ្នាំ ២០២៤ |
រយៈពេលនៃកិច្ចសន្យា | ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ |
ទីកន្លែងធ្វើការ | រាជធានីភ្នំពេញ |
រាយការណ៍ជូន | គណៈគ្រប់គ្រងប្រតិបត្តិ |
អ្នកគ្រប់គ្រង | គណៈគ្រប់គ្រងប្រតិបត្តិ |
ព័ត៌មានទំនាក់ទំនង | ផ្ទះលេខ២៨ ផ្លូវលេខ៤៦០ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ខចំការមន រាជធានីភ្នំពេញ។ លេខទូរស័ព្ទ (+855) 85 811 808 Email: info@ciwacambodia.org / Website: ciwacambodia.org |
១. អំពីសមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា
សមាគមស្រ្តីជាតិដើមភាគតិចកម្ពុជា ហៅកាត់ថា ស.ស.ជ.ក (CIWA) គឺជាសមាគម មិនមែនរដ្ឋាភិបាលក្នុងស្រុក មិនស្វែងរកប្រាក់ចំណេញ មិនមាននិន្នាការនយោបាយ បានបង្កើតឡើង និងចុះបញ្ជីទទួលស្គាល់ផ្លូវការនៅក្រសួងមហាផ្ទៃ លិខិតលខ ១៥១៣ ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដែលមានទីស្នាក់ការកណ្តាលតាំងនៅរាជធានីភ្នំពេញ។
២. គោលបំណង៖
ដើម្បីមើលការខុសត្រូវ ផ្នែកព័ត៌មានវិទ្យា របស់សមាគមស្រ្តីជាតិដើមភាគតិចកម្ពុជាអោយមានដំណើរការល្អ។
តួនាទី និងការទទួលខុសត្រូវលម្អិតដូចខាងក្រោម៖
៣. តួនាទីនិងការទទួលខុសត្រូវ៖
ផ្នែកពត៍មានវិទ្យា របស់សមាគម៖
- គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ (Social Media Management)
- គ្រប់គ្រងទំព័រ Facebook ដោយធានាឱ្យមានសុវត្ថិភាព
- ឆ្លើយឆ្លងរាល់មតិយោបល់ សារដែលផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់ CIWA
- សហការណ៍ជាមួយក្រុមការងារសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាក្នុងការផលិត មាតិការួមដើម្បីពង្រឹងសំឡេងជនជាតិដើមភាគតិចកម្ពុជា
- ផ្សាយផ្ទាល់កម្មវិធីផ្សេងៗតាមការចាំបាច់
- ដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតមានចំពោះទំព៍រហ្វេសប៊ុក
- បង្កើតប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែលកំពុងមានការពេញនិយម
- គ្រប់គ្រង និងកែលម្អគេហទំព័រ (Website Management and Improvement)
- គ្រប់គ្រង Web hosting (ការចំណាយប្រចាំឆ្នាំលើសេវាផ្សេងៗ)
- បច្ចុប្បន្នភាពជាប្រចាំដើម្បីពង្រឹងសុវត្ថិភាពគេហទំព័រ (កម្មវិធីបន្ថែមផ្សេងៗ ដែលបានតម្លើងក្នុងគេហទំព័រ)
- ផ្សព្វផ្សាយអត្ថបទនៃសកម្មភាពសមាគម ករណីសិក្សា រឿងរ៉ាវប្រែលប្រួល ដោយសហការជាមួយមន្រ្តី គម្រោង/កម្មវិធី និងអ្នកពាក់ព័ន្ធ
- រាយការណ៍ប្រចាំខែអំពីចំនួនអ្នកចូលមើល ចូលអាន និងការចូលរួមផ្សេងៗ
- ផលិតមាតិកាផ្សព្វផ្សាយ យុទ្ធនាការ និងឧបករណ៍ទំនាក់ទំនងផ្សេងទៀត (Produce content, campaigns, and other communication tools)
- រចនាឧបករណ៍ផ្សព្វផ្សាយដូចជាខិត្តបណ្ណ វិដេអូ សេចក្ដីថ្លែងការ សេចក្ដីប្រកាស ព័ត៌មាន
- គ្រប់គ្រងប្រព័ន្ធអ៊ីម៉ែលបុគ្គលិក (Mail server)
- គ្រប់គ្រង ដោះស្រាយបញ្ហាការរក្សាទុកទិន្នន័យរបស់ស្ថាប័ន (Storage Drive)
- ជួយបណ្តុះបណ្ដាលសមាជិកសមាគមអំពីការប្រើប្រាស់ប្រពន្ធផ្សព្វផ្សាយតាមតម្រូវការ
- តម្រូវការជំនាញ
បេក្ខជនដែលមានបំណងដាក់ពាក្យត្រូវមានជំនាញខ្លះៗដូចខាងក្រោម៖
- ចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា Facebook, X, LinkedIn, Telegram,
- យល់ដឹងពីដំណើរការនៃគេហទំព័រ និងប្រើប្រាស់ប្រព័ន្ធ WordPress ខ្លះៗ
- យល់ដឹងពីដំណើរការនៃប្រព័ន្ធ Web និង mail Server (Email configuration, webhosting, database tools)
- មានជំនេះដឹងខ្លះៗលើផ្នែករចនាក្រាហ្វិច និងចេះប្រើកម្មវិធី Adobe Creative Suite (Photoshop, Illustrator, Premiere, etc)
៤. ទីតាំងគោលដៅ៖
បំពេញការងារនៅទីស្នាក់ការកណ្តាល ដែលមានអាសយដ្ឋានផ្ទះលេខ២៨ ផ្លូវ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងអាចមានការធ្វើដំណើរទៅបំពេញការងារនៅទីកន្លែងផ្សេងទៀតក្រៅពីរាជធានីភ្នំពេញ ដើម្បីបំពេញការងារចាំបាច់ដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួន ដែលត្រូវមានអនុម័តពី ប្រធាន សមាគម។
៥. លក្ខណៈវិនិច្ឆ័យ៖
– ជាជនជាតិដើមភាគតិច ស្រ្តីឬបុរស។
– មានប្រវត្តិ ចំណេះដឹង និងបទពិសោធន៍ផ្នែកពត៍មានវិទ្យា។
– មានជំនាញកុំព្យូទ័រផ្នែក ពត៍មានវិទ្យា ចេះប្រើប្រាស់ WordPress កាន់តែប្រសើរ
– ត្រូវចេះភាសាជនជាតិដើមភាគតិចមួយយ៉ាងស្ទាត់ជំនាញ និយាយជាភាសាខ្មែរ និងចេះភាសាអង់គ្លេស ។
– ការប្តេជ្ញាចិត្តគាំទ្រសហគមន៍ជនជាតិដើមភាគតិច។
– អាចធ្វើការក្រោមសម្ពាធ និងផ្អែកលើការអនុវត្តការគ្រប់គ្រងពេលវេលាបានល្អ។
– មានទំនាក់ទំនងល្អ និងជំនាញទំនាក់ទំនងល្អជាមួយជនជាតិដើមភាគតិច ផងដែរជាមួយអាជ្ញាធររដ្ឋាភិបាលគ្រប់ប្រភេទ និងអង្គការសង្គមស៊ីវិល និងម្ចាស់ជំនួយក្នុងស្រុក ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។
– សមត្ថភាពក្នុងការសម្របសម្រួលការងារជាក្រុម និងមានឆន្ទៈក្នុងការធ្វើការជាក្រុម។
– ត្រូវចេះភាសាជនជាតិដើមភាគតិចមួយយ៉ាងស្ទាត់ជំនាញ និយាយជាភាសាខ្មែរ និងចេះភាសាអង់គ្លេស ។
– ជាមនុស្សស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់។
ដើម្បីដាក់ពាក្យ សូមផ្ញើមកកាន់៖