• Follow Us:
  • (+855) 85 811 808
  • info@ciwacambodia.org
Logo
  • ទំព័រដើម
  • អំពី CIWA
  • ភាសាខ្មែរ
    • English
    • ភាសាខ្មែរ
  • CIWA
  • 0 comments
  • 05.02.2026

លោកស្រី លឿន សំអឿន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA)

លោកស្រី លឿន សំអឿន ជាជនជាតិដើមភាគតិចលន់ មកពីភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ លោកស្រីជាបុគ្គលម្នាក់ដែលមានភាពអត់ធ្មត់ និងការតស៊ូខ្លាំងក្នុងការសិក្សា និងការងារ ដោយបានលះបង់ពេលវេលាជាច្រើនឆ្នាំក្នុងការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច និងលើកកម្ពស់សិទ្ធិស្ត្រីជនជាតិដើមនៅកម្ពុជា និងថ្នាក់តំបន់នៅអាស៊ី។

នៅឆ្នាំ ១៩៩៣ លោកស្រីបានចាប់ផ្តើមសិក្សាដំបូងនៅសាលាបឋមសិក្សាឡាបានសៀក បន្ទាប់មកបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅសាលាសម្តេចឪសម្តេចម៉ែនៅខេត្តរតនគិរី។ ដោយសារជីវភាពខ្វះខាត និងចម្ងាយឆ្ងាយពីសាលា លោកស្រីត្រូវធ្វើដំណើរថ្មើរជើងរាល់ថ្ងៃប្រមាណ ៣-៤ គីឡូម៉ែត្រពីផ្ទះ ដើម្បីទៅរៀនអស់រយៈពេល២ឆ្នាំ។ ក្រោយមកលោកស្រីបានសុំស្នាក់នៅផ្ទះអ៊ំស្រីម្នាក់ដែលគ្នានៅជិតសាលាបឋមសិក្សាឡាបានសៀក ដើម្បីអាចបន្តការសិក្សាបន្តការសិក្សានៅអនុវិទ្យាល័យ និងវិទ្យាល័យបានងាយស្រួលជាងមុន។ នៅថ្ងៃចុងសប្តាហ៍ឬថ្ងៃសម្រាកបុណ្យជាតិ លោកស្រីឆ្លៀតទៅបេះបន្លែតាមអូរ ឬច្របដើម្បីទុកធ្វើម្ហូប និងឆ្លៀតទៅរាវខ្ចៅលក់ ស៊ីឈ្នួលស្ទូងស្រូវ ច្រូតសណ្តែកសៀងដើម្បីមានលុយទិញសម្ភារៈសិក្សានិងទិញប្រហុកផ្អកខ្លះដើម្បីរក្សាទុកធ្វើម្ហូបអាហារ និងហូបអោយបានយូរ ព្រមទាំងផ្គត់ផ្គង់ខ្លួនឯងសូត្រខ្លះ។

ក្នុងអំឡុងពេលសិក្សា លោកស្រីជាសមាជិកក្រុមយុវជនជនជាតិដើមភាគតិច និងការអភិវឌ្ឍន៍ (IYDP) ដែលគាំទ្រដោយអង្គការ អនុផលព្រៃឈើ (NTFP)។ ការចូលរួមក្នុងកម្មវិធីនេះ លោកស្រីបានរៀនពីបទពិសោធន៍ពីពីការជួយសម្របសម្រួលការងារសហគមន៍ និងរៀនសូត្រពីចំណេះដឹងប្រពៃណីជនជាតិដើមភាគតិច និងទទួលបានចំណះដឹងជាច្រើនពីវគ្គបណ្តុះបណ្តាល រួមទាំងចំណេះដឹងពីការកំណតគាត់គោលដៅច្បាស់លាស់ និងភាពជាអ្នកដឹកនាំ។ ទោះបីជាប្រឡងឌុបធ្លាក់ពីរឆ្នាំជាប់ៗគ្នា (២០០៤-២០០៥) ក៏ដោយ លោកស្រីមិនបោះបង់ការសិក្សាឡើយ។ ក្នុង ឆ្នាំ ២០០៤ លោកស្រីទទួលបានអាហារូបករណ៍ពីព្រឹទ្ធាចារ្យ​ ប៊ូថង ដើម្បីបន្តសិក្សា បរិញ្ញាប័ត្ររង និងបរិញ្ញាប័ត្រផ្នែក គ្រប់គ្រងពាណិជ្ជកម្ម (BBA) នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តរតនគិរី ហើយបានបញ្ចប់នៅឆ្នាំ ២០០៨ ដោយទទួលបានកំណត់ត្រាល្អមួយ។

លោកស្រីមានបទពិសោធន៍ការងាររយៈពេលជាង ២០ ឆ្នាំ ដែលក្នុងនោះជាង ១២ ឆ្នាំ បានធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ (INGOs) ក្នុងវិស័យអប់រំ ពហុភាសាជាអ្នកជាដឹកនាំក្នុងការផលិតសម្ភារះសិក្សាសម្រាប់សិក្សាបឋមសិក្សាពីថ្នាក់ទី១​ដល់ថ្នាក់ទី៣។ ហើយប៤ឆ្នាំ គាត់នៅក្នុងតួនាទីជាអ្នកសម្របសម្រួលជាផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ។ ចាប់តាំងពី៦ឆ្នាំចុងក្រោយនេះ លោកស្រីបម្រើការជា អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសមាគម (HA) មានតួនាទីជាគ្រប់គ្រង សម្របសម្រួល​ការអនុវត្តគម្រោង ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពការងារ។ ព្រមជាមួយនឹងនេះ លោកស្រីក៏គាំទ្រការអភិវឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់បុគ្គលិកគម្រោងផងដែរ។ តាមរយះការងារលោកស្រីមានឱកាសជួយចូលរួមចំណែកជាមួយអង្គការ និងសមាគមជនជាតិដើមភាគតិច​ផងដែរ  លោកស្រីក៏ជាសមាជិក ក្រុមប្រឹក្សាភិបាលសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) ដែលមានភារកិច្ចផ្តល់ដំបូន្មាន និងការណែនាំអំពីការគ្រប់គ្រងសមាគម និងការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីជនជាតិដើម។ ក្រៅពីនេះ លោកស្រីក៏ជាបុគ្គលសំខាន់ក្នុងបណ្តាញស្ត្រីជនជាតិដើមភាគតិចអាស៊ី (NIWA) ដែលមានគោលបំណងលើកកម្ពស់សាមគ្គីភាព និងសិទ្ធិស្ត្រីជនជាតិដើមនៅទូទាំងអាស៊ី តាមរយៈការផ្លាស់ប្តូរទស្សនៈកិច្ច និងការកសាងសមត្ថភាព។ លោកស្រីឲ្យដឹងថា ការផ្លាស់ប្តូរនៅបរទេសធ្វើឱ្យគាត់ឃើញពិភពលោកទូលំទូលាយ និងយល់ដឹងអំពីសិទ្ធិជនជាតិដើមភាគតិចនៅប្រទេសផ្សេងៗ បានបោះជំហ៊ានទៅមុខ​ មុនជនជាតិដើមភាគតិចនៅកម្ពុជាដោយបទពិសោធជាច្រើនទសវត្សរ៍។ តាមរយះបទពិសោធន៍នេះធ្វើឱ្យលោកស្រីមានការខិតខំយកចិត្តទុកដាក់រៀនសូត្រ​ស្វែងយល់ពីបងប្អូនជនជាតិភាគតិចក្នុងបណ្តាញជនជាតិភាគតិចជារាមច្បងមានបទពិសោធន៍ច្រើនឆ្នាំ រៀនសូត្រពីសហគមន៍ជនជាតិភាគតិច​ទាំងក្នុង​និងក្រៅប្រទេស ដោយបង្កើនទំនុកចិត្តខ្ពស់ឡើងក្នុងការទំនាក់ទំនង បញ្ចេញមតិយោបល់ និងបានផ្សាភ្ជាប់ជាមួយបណ្តាញជនជាតិដើមភាគតិចដែលមកពីបណ្តាប្រទេសផ្សេងៗក្នុងអាស៊ី និងការដឹកនាំសកម្មភាពជួយសហគមន៍ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។

លោកស្រីបន្ថែមថា៖ « ពេលយើងបានទៅក្រៅប្រទេសយើងឃើញពិភពលោកធំទូលាយមែនទែន យើងឃើញថាជនជាតិដើមភាគតិចនៅប្រទេសគេគឺមានបទពិសោធច្រើន​ក្នុងរក្សាប្រពៃណីវប្បធម៌​ អត្តសញ្ញាណ ការបញ្ចេញមតិយោបល់​ ការរួបរួមតាមជាតិសាសន៍ ពូជអំបូរភាសានីមួយៗ​ ដើម្បីអោយឈានដល់សិទ្ធស្វ័យសម្រេច។ ធ្វើឱ្យយើងមានគំនិតថាតើយើងគួរធ្វើអ្វីខ្លះដើម្បីជួយដល់ជនជាតិដើមភាគតិចយើង។ »

 នៅថ្នាក់ជាតិ លោកស្រីបានចូលរួមយ៉ាងសកម្មជាមួយសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA) ដោយចូលរួមចំណែកក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងការផ្តល់ធាតុចូលលើច្បាប់ការពារព្រៃឈើ ច្បាប់តំបន់ការពារ និងក្រមបរិស្ថាន។ និង​​បាន​ចូលរួម​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ទាក់ទង​នឹង​បញ្ហា​ជនជាតិ​ដើម​ភាគតិច​ដែរ។

នៅថ្នាក់ខេត្ត ក្នុងនាមលោកស្រីជាបុគ្គលិកនៃសមាគមខ្មែរលើ លោកស្រីបានចូលរួមគាំទ្រសហគមន៍ជនជាតិដើមភាគតិចក្រុមភាសាប្រាំពីរ។ នេះរួមបញ្ចូលទាំងការដោះស្រាយកង្វល់របស់សមាជិកសហគមន៍ដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍នានា និងផលប៉ះពាល់នៃការអនុវត្តច្បាប់ និងក្រមបរិស្ថានជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធនានា។ ជាងនេះទៅទៀត លោកស្រីធ្វើការសម្របសម្រួលមន្រ្តីគម្រោងស្តីពីការកាន់កាប់ដីតាមបែបប្រពៃណី ការចុះបញ្ជីដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ដោយជំរុញឱ្យមានកិច្ចសហការយ៉ាងរឹងមាំជាមួយ ក្រសួង មន្ទីរពាក់ព័ន្ធ និងមន្ត្រីថ្នាក់ខេត្តដើម្បីចេញប័ណ្ណកម្មសិទ្ធិសហគមន៍ជនជាតិដើមភាគតិច (ICLT)។

លោកស្រីជឿជាក់ថា ជនជាតិដើមភាគតិចគឺជាធនធានសំខាន់មួយសម្រាប់ការអភិវឌ្ឍសង្គម ដោយពួកគេមានចំណេះដឹងប្រពៃណី និងវប្បធម៌ដ៏មានតម្លៃ។ លោកស្រីជំរុញឲ្យយុវជនជនជាតិដើមភាគតិចព្យាយាមរៀនសូត្រទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីរក្សា វប្បធម៌ អត្តសញ្ញាណ​ អភិរក្ស និងអភិវឌ្ឍទ្រព្យសម្បត្តិ ដែលដូនតាបានទុកចិត្តបន្សល់មក។

លោកស្រីបានផ្តល់អនុសាសន៍ថា៖ «យុវជនជនជាតិដើមត្រូវចងចាំជានិច្ចអំពីជាតិកំណើតរបស់ខ្លួន ទោះនៅកន្លែងណាក៏ដោយ ត្រូវរក្សាស្មារតីជាជនជាតិដើមភាគតិច និងជួយសហគមន៍របស់យើងតាមសមត្ថភាពដែលអាចធ្វើបាន។ ត្រូវថែរក្សាសុខភាព និងមានវិន័យផ្ទាល់ខ្លួនជាប់ជានិច្ច ព្រោះសុខភាពល្អ និងវិន័យល្អជាគន្លងនាំឲ្យយើងមានថាមពលរៀនសូត្រ និងបំពេញការងារបានប្រសើររាល់ថ្ងៃ។»

លោកស្រី លឿន សំអឿន គឺជាគំរូស្ត្រីជនជាតិដើមដែលបង្ហាញឲ្យឃើញពីសេចក្តីអត់ធ្មត់ ការតស៊ូ និងការខិតខំប្រឹងប្រែងដែលនាំឲ្យទទួលបានជោគជ័យក្នុងជីវិត។ ការងាររបស់លោកស្រីមិនត្រឹមតែជួយលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដ៏មានតម្លៃក្នុងការអភិវឌ្ឍសង្គម និងជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីជនជាតិដើមនៅកម្ពុជា និងក្នុងតំបន់អាស៊ីទាំងមូល។

Tags :

Story of Change

Share :

Leave a Reply Cancel Reply

Your email address will not be published.*

Contact Us

  • #28, St.460, Sangkat Toultumpoung 2, Khan Chamkarmon, Phnom Penh.
  • info@ciwacambodia.org
  • (+855) 85 811 808

Our Activity

  • Women Networking and Strengthening
  • Capacity building and Empowerment of indigenous women
  • Campaigning and Advocacy

Page

  • Home
  • About Us
  • Our Blog
  • Contact
Latest Blog
  • លោកស្រី រ៉ាម បូរ៉ៃ – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រីរម៉ាស សារ៉ន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រី លឿន សំអឿន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
© 2025 CIWA. All rights reserved.