ឪកាសការងារជាមួយសមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា
មន្រ្តីគ្រប់គ្រងគម្រោង Land Access and Protection of Natural and Indigenous Resources (LAPNIR)
អុីម៉ែល៖ info@ciwacambodia.org | លេខទូរស័ព្ទ៖ (+855) 85 811 808 | ទីតាំង៖ ភ្នំពេញ និងតាមបណ្ដាខេត្ត
អំពីគោលបំណងជ្រើសរើសមន្រ្តីគ្រប់គ្រងគម្រោង៖
ដើម្បីដឹកនាំ គ្រប់គ្រង សម្របសម្រួលការអនុវត្តសកម្មភាពគម្រោងរបស់ ស.ស.ជ.ក ដើម្បីធានាឱ្យ បាននូវគុណភាព និងប្រសិទ្ធភាពទៅលើការចងក្រងស្មារតីសាមគ្គីភាព ចំនេះដឹង សមត្ថភាព សេដ្ឋកិច្ច និងសម្លេងរួមគ្នារបស់ស្រ្ដី ក្មេងស្រី និងសហគមន៍ជនជាតិដើមភាគតិច។ 
								មន្រ្តីគម្រោងអភិវឌ្ឍន៍ និងអភិរក្សសហគមន៍ជនជាតិដើមភាគតិចដោយនិរន្តរភាព
អុីម៉ែល៖ info@ciwacambodia.org | លេខទូរស័ព្ទ៖ (+855) 85 811 808 | ទីតាំង៖ ខេត្តមណ្ឌលគិរី
អំពីគោលបំណងជ្រើសរើសមន្រ្តីគម្រោង៖
ដើម្បីគ្រប់គ្រង និងសម្របសម្រួលការអនុវត្តសកម្មភាពគម្រោងរបស់ ស.ស.ជ.ក ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពទៅលើការចងក្រងស្មារតីសាមគ្គីភាព ចំនេះដឹង សមត្ថភាព សេដ្ឋកិច្ច និងសម្លេងរួមគ្នារបស់ស្រ្ដីជនជាតិដើមភាគតិចនៅកម្ពុជា។
								មន្រ្តីគម្រោងពង្រឹងបណ្តាញ និងសិទ្ធិអំណាចស្រ្ដីជនជាតិដើមភាគតិច
អុីម៉ែល៖ info@ciwacambodia.org | លេខទូរស័ព្ទ៖ (+855) 85 811 808 | ទីតាំង៖ ភ្នំពេញ និងតាមបណ្ដាខេត្ត
អំពីគោលបំណងជ្រើសរើសមន្រ្តីគម្រោង៖
ដើម្បីគ្រប់គ្រង និងសម្របសម្រួលការអនុវត្តសកម្មភាពគម្រោងរបស់ ស.ស.ជ.ក ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពទៅលើការចងក្រងស្មារតីសាមគ្គីភាព ចំនេះដឹង សមត្ថភាព សេដ្ឋកិច្ច និងសម្លេងរួមគ្នារបស់ស្រ្ដីជនជាតិដើមភាគតិចនៅកម្ពុជា
								អំពីគោលការណ៍ក្របសីលធម៌៖
សមាគមស្រ្ដីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) មិនអនុញ្ញាតអោយបុគ្គលមានជាប់ពាក់ព័ន្ធជាមួយបទល្មើស និងការបៀតបៀននានា (ករណីលើកលែង ចំពោះការការពារសិទ្ធិជនជាតិដើមភាគតិច ឬការការពារខ្លួន) បម្រើការងារនៅក្នុងសមាគមឡើយ ដូចចំនុចរៀបរាប់ខាងក្រោម៖
- មិនប្រព្រឹត្ត និងជាប់ពាក់ព័ន្ធជាមួយការបៀតបៀន កេងប្រវ័ញ្ញ និងជួញដូរកុមារ
- មិនប្រព្រឹត្ត និងជាប់ពាក់ព័ន្ធជាមួយការទិញ និងលក់ដីរបស់សហគមន៍ខុសច្បាប់
- មិនប្រព្រឹត្ត និងជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ ចោរកម្ម ប្រើប្រាស់គ្រឿងញៀន និងឃាតកម្ម
- មិនប្រព្រឹត្ត និងជាប់ពាក់ព័ន្ធជាមួយសម្ព័ន្ធភាពផ្លូវភេទដោយបង្ខំលើស្រី និងកុមារ
- មិនពាក់ព័ន្ធ និងប្រព្រឹត្តអំពើហឹង្សាលើស្រ្ដី និងកុមារ
- មិនពាក់ព័ន្ធ និងប្រព្រឹត្តការបៀតបៀនកេរ្ត៍ខ្មាសអ្នកដទៃ
- មិនពាក់ព័ន្ធ និងប្រព្រឹត្តករណីលួច ឬមិនយកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិស្ថាប័ន
- មានអាកប្បកិរិយាមិនគោរពក្រុមការងារ ក្រុមគោលដៅ ប្រកាន់វណ្ណ បក្សពួក និងរើសអើង។ល។
 
                  
								